ខ្ញុំមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំងដែលនឹងត្រូវមកដឹកនាំសាលាអន្តរជាតិ Invictus ភ្នំពេញ។ Invictus គឺជាឧបសម្ព័ន្ធសាលាមួយដែលបានពង្រីកសក្ដានុពលរបស់ខ្លួននៅក្នុងតំបន់ដើម្បីបំពេញនូវតម្រូវការផ្នែកអប់រំដ៏ទំនើបនៃសកលលោកក្នុងសតវត្សទី 21 នេះ។
បេសកកម្មរបស់ពួកយើងគឺធ្វើយ៉ាងណាដើម្បីក្លាយជាស្ថាប័នអប់រំមួយដែលឈានមុខគេ និងជាស្ថាប័នដែលនឹងជួយដល់អ្នកសិក្សាទាំងអស់អោយអភិវឌ្ឍន៍ខ្លួន និងមានឱកាសទទួយបាននូវភាពជោគជ័យដូចអ្វីដែលពួកយើងជំរុញ លើកទឹកចិត្តដល់សិស្សានុសិស្សគ្រប់រូប។
• ថ្នាក់ទី 1 ដល់ ថ្នាក់ទី 6 - កម្មវិធីសិក្សាថ្នាក់បឋមសិក្សាអន្តរជាតិស្របតាមស្ដង់ដារចក្រភពអង់់គ្លេស (IPC)
• ថ្នាក់ទី 7 ដល់ ថ្នាក់ទី 9 - កម្មវិធីសិក្សាថ្នាក់អនុវិទ្យាល័យអន្តរជាតិ (IMYC)
• ថ្នាក់ទី 10 និង ថ្នាក់ទី 11 - កម្មវិធីប្រលងប្រលងបញ្ចប់ថ្នាក់សិក្សាអនុវិទ្យាល័យ
• ថ្នាក់ទី 12 និង ថ្នាក់ទី 13 - កម្មវិធីសិក្សារបស់ខេមប្រ៊ីជថ្នាក់ ‘A’ Level
សម្រាប់កម្មវិធីសិក្សាបន្ថែម យើងក៏បានដាក់បញ្ចូលនូវការសិក្សាគណិតវិទ្យាស្ដង់ដាប្រទេសសិង្ហបុរី ដែលកំពុងតែប្រើប្រាស់ក្នុង 25 ប្រទេសដែលរួមមានប្រទេសអង់គ្លេស និងសហរដ្ខអាមេរិក។ យើងថែមទាំងផ្ដល់ជូន ដល់សិស្សានុសិស្សនូវការសិក្សាភាសាចំនួន 3 ដែលមានភាសាខ្មែរ អង់គ្លេស និងចិន អោយស្ទាត់ជំនាញផងដែរ។
ខ្ញុំជឿជាក់ថាស្ដង់ដានៃការសិក្សា ធនធាន គួបផ្សំជាមួយនឹងការបង្រៀនពីសំណាក់លោកគ្រូ អ្នកគ្រូដែលពោរពេញដោយបទពិសោធន៍ សាលាពួកយើងគឺជាកន្លែងដែលសាកសមបំផុតសម្រាប់បំពេញតម្រូវការផ្នែកអប់រំសម្រាប់សិស្សានុសិស្សរបស់សាលាអន្តរជាតិ Invictus ភ្នំពេញ។
សហការីរបស់យើងរីករាយស្វាគមន៍មាតាបិតា និងសិស្សានុសិស្ស មកកាន់សាលាអន្តរជាតិ Invictus ភ្នំពេញ ដូចនឹងអ្វីដែលយើងទន្ទឹងរង់ចាំ។
Mr. Clive Swale
នាយកសាលា
សាលាអន្តរជាតិ Invictus ភ្នំពេញ