ចក្ខុវិស័យរបស់យើង
ក្លាយជាស្ថាប័នអប់រំឈានមុខដែលគ្រប់គ្នាអាចអភិវឌ្ឍន៍ខ្លួន និងមានឱកាសកសាងភាពជោគជ័យយ៉ាងពិតប្រាកដ។
បេសកកម្ម
ផ្ដល់ជូននូវការអប់រំប្រកបដោយគុណភាពជូនដល់សិស្សានុសិស្ស និងចែករំលែកនូវបទពិសោធន៍មួយដែលជួយជំរុញទឹកចិត្ត និងភាពវិជ្ជមានសម្រាប់អនាគតកាន់តែប្រសើរ។
របៀបនៃការសិក្សារបស់យើង
សាលាអន្តរជាតិ Invictus ផ្តល់ជូននូវរបៀបនៃការសិក្សាដូចជា
ការគិត
ការបង្កើតថ្មី
ការជំរុញចិត្ត
ការអង្កេត
ភាពជាសកល
ចំណាប់អារម្មណ៍
ភាពជាម្ចាស់ការ
- គ្រឹះស្ថានអប់រំឈានមុខគេដែលសិស្សានុសិស្សអាចធ្វើការប្រកួតប្រជែង និងត្រូវបានផ្ដល់ឱកាសក្នុងការកែច្នៃសមត្ថភាពរបស់ពួកគេ ដើម្បីទទួលបានភាពជោគជ័យ។ សិស្សានុសិស្សទាំងអស់នឹងទទួលបានការគាំទ្រទាំងស្រុង ពីបុគ្គលិកទាំងអស់ក្នុងសាលា។
- ជាគ្រឹះស្ថានដែលមានសុវត្ថិភាព ការយកចិត្តទុកដាក់ និងការការពារ ដែលជាអ្វីដែលអ្នកគ្រប់គ្នាចង់បាន។ យើងត្រូវបានទទួលស្គាល់ពីភាពឈានមុខគេ នៃការយកចិត្តទុកដាក់ មើលថែ និងការគាំទ្រ ដែលយើងតែងតែមានសម្រាប់បុគ្គលិក សិស្សានុសិស្ស និងអាណាព្យាបាល។
- ជាគ្រឹះស្ថានដែលផ្តោតលើការសិក្សាជាចំបង ហើយធានាអោយបាននូវការបង្រៀនមួយដែលប្រកបដោយគុណភាព និងសក្ដានុពល។ មូលដ្ឋានគ្រឹះនៃការសិក្សា គឺជាកូនសោរនៃការអភិវឌ្ឍខ្លួននាពេលអនាគត ដែលអាចយកមកអនុវត្តជាក់ស្ដែងនៅគ្រប់កាលៈទេសៈ។ សិស្សានុសិស្ស ក៏ដូចជាមនុស្សគ្រប់រូប សុទ្ធតែត្រូវការរៀនរហូត។ ទាំងអស់នេះត្រូវបានលើកឡើងដោយអ្នករៀបចំកម្មវិធីសិក្សាជាសកល ដើម្បីជួយអោយមានការវិវឌ្ឍខ្លួនកាន់តែប្រសើរ ក្លាយជាបុគ្គលដែលស្វាហាប់ក្នុងការសិក្សា និង ឯករាជ្យលើខ្លួនឯង។
- សាលាដែលសិស្សមានអត្តចរិតចេះគិតគូរ ដែលជាកត្តាចំបងក្នុងការជួយអោយមានភាពជោគជ័យក្នុងការសិក្សា។
- អត្តចរិតល្អត្រូវបានគេទទួលស្គាល់ លើកទឹកចិត្ត និងផ្ដល់ជារង្វាន់
- បណ្ដុំនៃអ្នកសិក្សាជាសកល និងជាកន្លែងដែលភាពជោគជ័យ សមិទ្ធិផល ត្រូវបានគេឲ្យតម្លៃ និងអបអរជាមួយនឹងពាក្យថា «អាចធ្វើបាន» និង ដោយមិនមានភាពលំអៀង។ ការជំរុញចិត្ត និងមហិច្ឆតា គឺជាទំលាប់ និងការរំពឹងទុក ដែលដើរស្របជាមួយនឹងតម្លៃ និងភាពជោគជ័យ។
- ឧត្តមភាព និងឯកទេសនៃការរៀបចំនូវកម្មវិធីសិក្សាដែលមានស្តង់ដារជាសកល។ យើងជាសាលាអន្តរជាតិដែលមានភាពម៉ឹងម៉ាត់ និងការទទួលខុសត្រូវដើរទន្ទឹមគ្នា។

មូលដ្ឋានគ្រឹះ
Our Core Values are:
-
គោរព ៖ ការគោរពគ្នាទៅវិញទៅមក
-
ភាពបត់បែន ៖ ភាពតស៊ូ ព្យាយាម ដើម្បីការរីកចម្រើន
-
ការយកចិត្តទុកដាក់ ៖ យកចិត្តទុកដាក់អ្នករាល់គ្នាដើម្បីសុវត្ថិភាព
-
ការសហការ ៖ អភិវឌ្ឍន៍ជំនាញ និងការធ្វើការជាមួយអ្នកដទៃ
-
ឧត្តមភាព ៖ ការប្រកួតប្រជែង និងជំនះលើខ្លួនឯង
-
ភាពរីករាយក្នុងការសិក្សា : មានក្ដីសោមនស្សរីករាយក្នុងការសិក្សា និងរីកចម្រើន