Frequently Asked Questions | Invictus school in Cambodia (Khmer)

សំនួរដែលត្រូវបានសាកសួរជារឿយៗ

 1. សាលាអន្តរជាតិ Invictus ភ្នំពេញនឹងផ្ដល់ជូននូវការអប់រំដែលមានគុណភាពក្នុងតម្លៃសិក្សាសមរម្យ ដែលបង្កើតឡើងក្នុងប្រទេសសិង្ហបុរី និងមានទីតាំងនៅតាមបណ្ដាប្រទេសផ្សេងៗផងដែរ។ យើងផ្ដោតសំខាន់ទៅលើការសិក្សាប្រកបដោយគុណភាព ជាមួយនឹងការអភិវឌ្ឍន៍ចរិតលក្ខណៈ ប្រកបដោយភាពជាអ្នកដឹកនាំ និង​រួមបញ្ចូលនូវកម្មវិធីសិក្សាគណិតវិទ្យាពិសេសតាមបែបសិង្ហបុរី។

 2. សាលាអន្តរជាតិ Invictus ភ្នំពេញ មានការទទួលស្គាល់យ៉ាងច្រើននៅក្នុងប្រទេសសិង្ហបុរីចំពោះការផ្ដល់ជូនការសិក្សាស្ដង់ដារខ្ពស់។ ថ្លៃសិក្សាធូរថ្លៃដែលអាចទទួលយកបានប្រៀបធៀបជាមួយសាលាអន្តរជាតិដទៃ ។ សិស្សានុសិស្សរបស់យើងនឹងមានភាពរីករាយក្នុងការសិក្សាជាមួយពួកយើង។
 3. យើងមានទីធ្លាដ៏ធំទូលាយសម្រាប់លេងកំសាន្ត និងសម្រាប់បម្រើក្នុងកម្មវិធីសិក្សាផងដែរ។
 4. ពួកយើងមានបណ្ណាល័យដែលសិស្សានុសិស្សអាចចូលសិក្សា និងសៀវភៅក៏ត្រូវបានអនុញ្ញាតអោយខ្ចីផងដែរ។
 5. a) We use the International Primary Curriculum (IPC) a UK based curriculum used by many schools world-wide. It is based on the UK national curriculum and has the added benefit of the global mindedness which is key to raising global citizens.

  • i. How is IPC different from IB?
   Both are inquiry based learning. However, the IPC sets the learning goals while the IB allows each school to decide their own learning goals. This can lead to varying degrees of a quality education. Since the IPC is standardized any school your child attends, you can easily go online to find the learning goals covered. It is also multidisciplinary rather transdisciplinary which means only subjects that are naturally fit into a theme are used rather than forcing every subject to be in every unit.

  b) We supplement the IPC with Jolly Phonics a UK based phonics based program. Jolly Phonics is a fun and child centered approach to teaching literacy through synthetic phonics. With actions for each of the 42 letter sounds, the multi-sensory method is very motivating for children and teachers, who can see their students achieve.

  c) We use the Singapore Maths - Singapore math is a teaching method based on the national mathematics curriculum used for Year 1 to Year 6. The term was originally coined in the United States to describe an approach, originally developed in Singapore, to teaching students to learn and master fewer mathematical concepts at greater detail as well as having them learn these concepts using a three-step learning process.
  The three steps are: concrete, pictorial, and abstract. In the concrete step, students engage in hands-on learning experiences using concrete objects such as chips, dice, or paper clips. This is followed by drawing pictorial representations of mathematical concepts. In the lower grades, we focus mostly on the first two stages. Students then solve mathematical problems in an abstract way by using numbers and symbols at the higher levels. (Singapore Mathematics has been adopted in at least 25 countries).

 6. មេរៀនទាំងភាសាខ្មែរ និងភាសាចិន នឹងត្រូវបានអនុវត្តក្នុងម៉ោងសិក្សា។ តាមរយៈសលកភាវូបនីយកម្ម ពួកយើងធានាអោយបានថាសិស្សានុសិស្សទាំងអស់នឹងមានលទ្ធភាពក្នុងការប្រើប្រាស់ភាសាបរទេស ដើម្បីជោគជ័យក្នុងការប្រកួតប្រជែងរបស់ពួកគេនាពេលអនាគត។ សិស្សានុសិស្សដែលចង់សិក្សាភាសាខ្មែរ និងភាសាចិនកម្រិតខ្ពស់ ពួកយើងក៏មានផ្ដល់ជូននូវកម្មវិធីពិសេសផងដែរ។
 7. បច្ចុប្បន្នយើងមិនទាន់មាននៅឡើយទេ ប៉ុន្តែយើងអាចនឹងផ្ដល់ជូនប្រសិនបើមានការចាប់អារម្មណ៍ច្រើន។
 8. តន្រ្តី និងសិល្បៈផ្សេងៗនឹងត្រូវបង្រៀនដោយគ្រូប្រចាំថ្នាក់។ នៅពេលដែលដល់កម្រិតខ្ពស់ សិស្សានុសិស្សនឹងត្រូវបានបង្ហាត់តាមមុខវិជ្ជា និងទេពកោសល្យជាក់ស្ដែង។
 9. យើងមិនមានការរៀបចំនូវអាហារនៅឯសាលាទេ។ សិស្សានុសិស្សទាំងអស់តម្រូវអោយយកអាហារសម្រន់ 2 មុខ និងទឹកមួយដបមកសាលាជារៀងរាល់ថ្ងៃ។ សម្រាប់អាហារថ្ងៃត្រង់ លោកអ្នកអាចខ្ចប់អោយកូនៗយកមកញ៉ាំ ឬក៏យកមកជូនគាត់ផ្ទាល់នៅសាលា។ ឬក៏ លោកអ្នកអាចកុម៉្មង់អាហារពីអាហាដ្ខានក្នុងសាលា (ព័ត៌មានលំអិតនឹងផ្ដល់ជូននៅពេលដែលចុះឈ្មោះចូលរៀន) ដែលមានតម្លៃសមរម្យ។ អាហារដ្ខានរបស់សាលាមានលក់អាហារដែលមានអនាម័យ សុខភាព ដែលចម្អិនដោយចុងភៅ ព្រមជាមួយនឹងអាហារបែបអឺរ៉ុប អាស៊ី និងអាហារបួស។
 10. យើងមានការផ្ដល់ជូននូវសកម្មភាពផ្សេងៗចាប់ពីម៉ោង 3 ដល់ 4 រសៀលនៅក្នុងសាលាអន្តរជាតិ Invictus ភ្នំពេញ។ សកម្មភាពផ្សេងៗទាំងនោះមានដូចជា ការរៀនអាន បញ្ចេញសំលេង ក្លឹបអានសិក្សា ភាសាខ្មែរ និងចិនជាន់ខ្ពស់ ការ៉ាតេ (និងសកម្មភាពគួរអោយចាប់អារម្មណ៍ផ្សេងៗទៀត)
 11. បច្ចុប្បន្ន យើងមិនទាន់មានការផ្ដល់ជូននូវមធ្យោបានធ្វើដំណើរទេ ប៉ុន្តែយើងនឹងរៀបចំប្រសិនបើមានតម្រូវការច្រើនពីសិស្សានុសិស្សទៅលើមធ្យោបានធ្វើដំណើរ។
 12. គ្រប់ថ្នាក់ទាំងអស់មានសិស្សមិនលើសពី 25 នាក់។
 13. សាលាមានគោលការណ៍មួយដើម្បីធានាអោយបានថាសិស្សានុសិស្សទាំងអស់មានកម្រិតយល់ដឹងមួយដែលអាចទទួលបាននូវការបង្រៀន ដោយមិនចាំបាច់មានការសិក្សាបន្ថែមលើមុខវិជ្ជាណាមួយ ឬអត្តចរិត។ ការធ្វើតេស្តជាធម្មតាត្រូវធ្វើឡើងជាក្រុមតូចមួយដើម្បីអោយច្បាស់ថាពួកគេអាចធ្វើការជាមួយគ្នាបាន។ សិស្សថ្នាក់តូច គ្រាន់តែតម្រូវអោយមានការតេស្តលើការអាន និងគណិតវិទ្យាសាមញ្ញៗ។ សម្រាប់ថ្នាក់ទី 1 និងទី 2 យកផ្តោតទៅលើការត្រៀមខ្លួនចូលរៀនរបស់សិស្សជាងការធ្វើតេស្តលើកម្មវិធីសិក្សា។ ការបញ្ចេញសំលេង និងការរៀនលេខជាកត្តាបន្ទាប់បន្សំ។
 14. លោកគ្រូ អ្នកគ្រូមកពីគ្រប់ប្រទេសជុំវិញពិភពលោក ប៉ុន្តែសុទ្ធតែបានទទួលការអប់រំពីសាកលវិទ្យាល័យដែលប្រើប្រាស់ភាសាអង់គ្លេសក្នុងការបង្រៀន លើសពីនេះទៅទៀត ភាគច្រើនសុទ្ធតែមានបទពិសោធន៍ក្នុងការបង្រៀនជាច្រើនឆ្នាំ។ ហើយភាគច្រើនក៏បានបង្រៀននៅតាមសាលាអន្តរជាតិផ្សេងៗមុននឹងចូលរួមជាមួយសាលាអន្តរជាតិ Invictus ភ្នំពេញ។
 15. ម៉ោងចូលរៀនចាប់ផ្តើមពី 7:30 ព្រឹក ដល់ម៉ោង 2:45 រសៀល។ សិស្សានុសិស្សក៏អាចចូលរួមកម្មវិធីសិក្សាបន្ថែមផ្សេងទៀត (ចាប់ពីម៉ោង 2:45 រសៀល ដល់ម៉ោង 4 រសៀល) ដែលត្រូវបង់ថ្លៃផ្សេងៗ។
 16. សិស្សានុសិស្សតម្រូវអោយពាក់ឯកសណ្ឋានសាលាយើង ដែលមានអាវបើកកពណ៌ទឹកប៊ិច ភ្ជាប់ជាមួយនឹង Logo សាលា ជាមួយនឹងខោខ្លី /សំពត់ ពណ៌ប្រផេះ ជាមួយនឹងឈ្មោះសាលា។ សិស្សានុសិស្សតម្រូវអោយពាក់ស្បែកជើងឃ្លុប។ មិនអនុញ្ញាតអោយពាក់ស្បែកជើងផ្ទាត់ ស៊ក ឬ ស្បែកជើង Crocs ឡើយ។ គួរពាក់ស្បែកជើងខ្មៅ ជាមួយស្រោមជើងពណ៌ស សម្រាប់ថ្ងៃចូលរួមកម្មវិធីរបស់សាលា។
 17. ការធ្វើតេស្តមានតម្លៃ 100 ដុល្លារ ដែលលោកអ្នកអាចធ្វើការបង់ជាសាច់ប្រាក់ សែក ឬក៏ទូទាត់តាមធនាគារ។ ប្រសិនបើលោកអ្នកធ្វើការទូទាត់តាមរយៈធនាគារ សូមធ្វើការផ្ដល់ដំណឹងដល់យើងខ្ញុំជាមុន ហើយវិក័យបត្រនឹងចេញជូនតាមរយៈអ៊ីមែលចុះឈ្មោះចូលរៀន។ ប្រសិនបើមានការយឺតយ៉ាវ យើងនឹងចេញជាវិក័យបត្រជូន ហើយលទ្ធផលនៃការធ្វើនឹងមិនចេញជូនប្រសិនបើមិនមានការទូទាត់។ ប្រាក់ដែលបានបង់មិនអាចដកត្រលប់មកវិញបានទេ។
 18. រាល់ការចុះឈ្មោះចូលរៀនទាំងអស់នៅសាលាអន្តរជាតិ Invictus ភ្នំពេញ តម្រូវអោយមានការធ្វើតេស្តដោយផ្ទាល់។ យើងត្រូវពិនិត្យអោយច្បាស់ថាកូនរបស់លោកអ្នកមិនត្រូវការការសិក្សាពិសេសបន្ថែមទាំងការសិក្សា ស្មារតី និងអាកប្បកិរិយា ដើម្បីអោយសមស្របទៅនឹងស្ដង់ដារបង្រៀនរបស់សាលា។ ការធ្វើតេស្តជាធម្មតាត្រូវធ្វើឡើងជាក្រុមតូចមួយដើម្បីអោយច្បាស់ថាពួកគេអាចធ្វើការជាមួយគ្នាបាន។ សិស្សថ្នាក់តូច គ្រាន់តែតម្រូវអោយមានការតេស្តលើការអាន គណិតវិទ្យាសាមញ្ញៗ និងការប្រាស្រ័យទាក់ទង។
 19. មិនអនុញ្ញាតទេ។ យើងចង់ស្វែងយល់ពីឯករាជ្យភាពរបស់កូនលោកអ្នកនៅពេលដែលនៅម្នាក់ឯង។​ អាណាព្យាបានត្រូវបានស្នើរអោយនិយាយថា "ប៉ា/ម៉ាក់ទៅសិនហើយកូន" ទៅកាន់កូននៅពេលដែលពួកគេដើរចូលបន្ទប់ធ្វើតេស្តជាមួយគ្រូដែលរស់រាយរាក់ទាក់។ ត្រៀមខ្លួនអោយកូនៗសាកល្បងនៅដោយគ្មានលោកអ្នកនៅក្បែរ។
 20. ជាធម្មតាប្រហែល 45 នាទី ហើយលោកអ្នកអាចរង់ចាំនៅក្នុងបរិវេណរបស់សាលាយើងបាន ឬក៏ត្រលប់មកយកពួកគាត់នៅពេលរួចរាល់។

តើអ្នកចង់ស្វែងយល់បន្ថែមពីសាលាអន្តរជាតិ Invictus ភ្នំពេញដែរឬទេ?

សូមផ្តល់ឈ្មោះ និងព័ត៌មានអំពីអ្នកខាងក្រោមនេះ ពួកយើងនឹងទាក់ទងទៅអ្នក។

Must be a valid phone number.

សូមអរគុណសម្រាប់ការសាកសួរ