បែបបទនៃការដាក់ពាក្យចូលរៀន
៤ ដំណាក់កាលងាយៗ ដើម្បីចុះឈ្មោះបុត្រធីតាលោកអ្នកចូលរៀននៅសាលាអន្តរជាតិ Invictus ភ្នំពេញ
ដំណាក់កាលទី ១ - ចុះឈ្មោះទុកមុនសម្រាប់កន្លែងរបស់លោកអ្នក*
- ដាក់ឯកសារចូលរៀនរបស់សាលាអន្តរជាតិ Invictus ដើម្បីត្រៀមចុះឈ្មោះភ្លាមៗ
- ចំណាំ៖ លោកអ្នកនឹងត្រូវចំណាយពេលពី ១០ ទៅ ១៥ នាទីក្នុងការបំពេញបែបបទ ដែលផ្គួបជាមួយនូវរូបថតរបស់កូនលោកអ្នក និងសំបុត្រកំណើតសញ្ជាតិខ្មែរ (កូពី) ឬលិខិតឆ្លងដែនរបស់កូនលោកអ្នក ព្រមជាមួយនឹងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនរបស់មាតាបិតា ដូច្នេះសូមរៀបចំ និងយកឯកសារទាំងនេះមកជាមួយ។
ខាងក្រោមគឺជាឯកសារភ្ជាប់ដែលតម្រូវឲ្យលោកអ្នកយកមកជាមួយនៅពេលបំពេញបែបបទដាក់ពាក្យចូលរៀន
ឯកសារចម្លងនៃសំបុត្រកំណើតរបស់សិស្ស | (ប្រសិនបើមាន) |
---|---|
ឯកសារចម្លងនៃលិខិតឆ្លងដែនរបស់សិស្ស | (ប្រសិនបើមាន) |
ឯកសារចម្លងនៃលិខិតឆ្លងដែនរបស់មាតាបិតាសិស្ស | (ប្រសិនបើមាន) |
ឯកសារចម្លងនៃអត្តសញ្ញាណប័ណ្ឌជាតិរបស់មាតាបិតាសិស្ស | (ប្រសិនបើមាន) |
ឯកសារបញ្ជាក់ការសិក្សាចុងក្រោយបង្អស់របស់សិស្ស (ឆ្នាំនេះ ឬមិនលើសពី 2ឆ្នាំ)* | |
កាលវិភាគសិក្សារបស់សិស្ស ប្រសិនបើសិនរៀននៅផ្ទះ* | (ប្រសិនបើមាន) |
ឯកសារផ្សេងៗដែលទាក់ទងទៅនឹងការសិក្សាភាសា ឬលិខិតបញ្ជាក់ពីការធ្វើតេស្តរបស់សិស្សពីមុនមក* | (ប្រសិនបើមាន) |
- បន្ទាប់ពីការដាក់ឯកសារចូលរៀន លោកអ្នកនឹងទទួលបានអ៊ីម៉ែលបញ្ជាក់
- ប្រសិនបើអ្នកចង់ណាត់ជួបជាមួយយើង ដើម្បីធ្វើទស្សនកិច្ចសាលា សូមចុចទីនេះ
- ប្រសិនបើអ្នកមានសំនួរបន្ថែម សូមផ្ញើអ៊ីម៉ែលមកកាន់ admissions@invictus.edu.kh
Step Two: Admission Assessment
រាល់ការចុះឈ្មោះចូលរៀននៅសាលាអន្តរជាតិ Invictus ភ្នំពេញ ត្រូវតម្រូវអោយឆ្លងកាត់នូវការសាកសួរព័ត៌មាន និងធ្វើតេស្តទៅលើសិស្សដោយផ្ទាល់។ ការសាកសួរព័ត៌មាន និងធ្វើ តេស្តទៅលើសិស្សត្រូវធ្វើឡើងលក្ខណៈជាក្រុមតូចមួយ ដើម្បីធានាអោយបានថាសិស្សានុសិស្សទាំងអស់នឹងចុះសម្រុងជាមួយគ្នានៅពេលសិក្សា។ ពួកយើងត្រូវធានាអោយបានថាសិស្សានុសិស្សទាំងអស់អាចទទួលយកបាននូវការបង្រៀនពីសំណាក់គ្រូដែលមានបទពិសោធន៍របស់ពួកយើង ដោយនឹងមិនតម្រូវអោយសិស្សមានការសិក្សាបន្ថែមទៅលើមុខវិជ្ជាណាមួយឡើយ ដែលនេះជាអ្វីដែលសាលារបស់យើងបានត្រៀមរួចជាស្រេច។
- លោកអ្នកអាចធ្វើការណាត់ជួបសម្រាបសាកសួរព័ត៌មាន និងធ្វើតេស្តទៅលើសិស្សរយៈពេល ៦ខែមុនថ្ងៃចូលរៀន។ រាល់ការធ្វើតេស្តមានតំលៃ ១០០ ដុល្លារអាមេរិច ដោយធ្វើការទូទាត់តាមរយៈសាច់ប្រាក់ ឬមូលប្បទានប័ត។ការធ្វើតេស្តត្រូវធ្វើឡើងសម្រាប់គណិតវិទ្យា និងភាសាអង់គ្លេស ស្របទៅតាមអាយុរបស់សិស្ស ដោយមិនតម្រូវអោយមានការសិក្សា ឬអនុវត្តទុកជាមុន។
ដំណាក់កាលទី៣ ៖ កុងត្រានៃការចុះឈ្មោះចូលរៀន
នៅពេលដែលសិស្សត្រូវបានទទួលពាក្យចូលរៀននៅសាលាអន្តរជាតិ Invictus ភ្នំពេញលោកអ្នកនឹងទទួលបានសំបុត្របញ្ជាក់ពីយើងខ្ញុំ។
Oបន្ទាប់ពីលិខិតទទួលពាក្យចូលរៀនត្រូវបានចុះហត្ថលេខាសាលានឹងផ្ដល់នូវកុងត្រា និងវិក័យប័ត្រទៅលើកពាក្យចុះឈ្មោះចូលរៀន។សិស្សអាចចូលសិក្សាបានបន្ទាប់ពីកុងត្រាត្រូវបានចុះហត្ថលេខា ជាមួយនឹងការបង់ថ្លៃសិក្សា។
ដំណាក់កាលទី៤ ៖ ឯកសារតម្រូវបន្ទាប់ពីការចុះឈ្មោះចូលរៀន
ខាងក្រោមជាឯកសារដែលត្រូវផ្ដល់អោយសាលាបន្ទាប់ពីចូលរៀន
- ឯកសារកូពីនៃកុងត្រា
- ទម្រង់បែបបទពិនិត្យសុខភាពរបស់សាលាអន្តរជាតិ Invictus ភ្នំពេញ (ដែលតម្រូវអោយមានការពិនិត្យពីវេជ្ជបណ្ឌិត)
- កំណត់ត្រានៃការចាក់វ៉ាក់សាំងរបស់សិស្ស
- លិខិតបញ្ជាក់សុខភាព
- លិខិតព្រមព្រៀងពីការលើកថ្ងៃនៃការទទួលវិញ្ញាប័នប័ត្រ